ការធ្វើដំណើរតាមអាកាសរវាងហុងកុង និងសិង្ហបុរីត្រូវបានពន្យាពេល
AKP ភ្នំពេញថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ - លោក Hoo Ke Ping អ្នកជំនាញនយោបាយ និងសេដ្ឋកិច្ចឯករាជ្យជនជាតិម៉ាឡេស៊ីបាននិយាយថា វេទិកានៃសេដ្ឋកិច្ចជាសមាជិកនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) គួរតែជំរុញនូវការអនុវត្តកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដោយផ្តល់អាទិភាពដល់ការបង្កើតលក្ខខណ្ឌអំណោយផលដល់ការវិលត្រឡប់មកវិញរបស់សហរដ្ឋអាមេរិកដែលជាសេដ្ឋកិច្ចធំបំផុតនៅក្នុង APEC។
នៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម លោក Hoo បានកោតសរសើរចំពោះការផ្លាស់ប្តូរដែលអាចបត់បែនបានពីកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ទៅជាកិច្ចព្រមព្រៀង CPTPP បន្ទាប់ពីសហរដ្ឋអាមេរិកដកខ្លួនចេញពីកតិកាសញ្ញានេះក្រោមការគ្រប់គ្រងរបស់រដ្ឋបាលលោកដូណាល់ ត្រាំ។
លោកបានស្នើឱ្យវេទិកានេះរៀបចំឱ្យបានល្អប្រសើរជាជាងគ្រាន់តែធ្វើការផ្លាស់ប្តូរយ៉ាងខ្លាំងដោយផ្អែកទៅលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតែមួយ។
អ្នកជំនាញរូបនេះបាននិយាយថា APEC គួរតែបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ី - ប៉ាស៊ីហ្វិកដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀង CPTPP ហើយសេដ្ឋកិច្ចដែលជាសមាជិករបស់ខ្លួនគួរតែយកចិត្តទុកដាក់ក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងនេះ។
APEC មានប្រទេសសេដ្ឋកិច្ចជាសមាជិកចំនួន ២១ ដែលមានចំនួន ៦០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោក។
កិច្ចព្រមព្រៀង CPTPP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអូស្រ្តាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិកូ ញូសេឡែន ប៉េរូ សិង្ហបុរី និងវៀតណាម៕
(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)