ការរាប់សន្លឹកឆ្នោតឡើងវិញដោយដៃនៅរដ្ឋ Georgia របស់សហរដ្ឋអាមេរិក នឹងមិនធ្វើឱ្យមានការផ្លាស់ប្តូរជ័យជំនះរបស់ លោក បៃដិន ទេ
AKP ភ្នំពេញថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ - អភិបាលរដ្ឋ Georgia របស់សហរដ្ឋអាមេរិក លោក Brad Raffensperger បាននិយាយថា ការរាប់សន្លឹកឆ្នោតឡើងវិញដោយដៃនឹងមិនផ្លាស់ប្តូរលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីឡើយ។
ប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន បានឈ្នះនៅក្នុងរដ្ឋ Georgia ដោយចំនួន ០,៣ភាគរយ - ប្រមាណជិត ១៤.០០០សំឡេងនៅក្នុងការបោះឆ្នោតដំបូងនៃការបោះឆ្នោតកាលពីថ្ងៃទី ៣ ខែវិច្ឆិកា។
លោក Raffensperger បានប្រាប់ភ្នាក់ងារទូរទស្សន៍ ABC ក្នុងស្រុកថា «ការធ្វើសវនកម្មមានភាពជិតនឹងអ្វីដែលយើងមាននៅក្នុងការរាយការណ៍អំពីការបោះឆ្នោតនៅពេលយប់។ វាមានភាពកៀកជិតគ្នាណាស់ ហើយវាមិនមែនជាចំនួននៃភាពខុសគ្នានោះទេ»៕
(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)