រដ្ឋមន្ត្រីក្រសួងការងារ ស្នើធនាគារពិភពលោកជួយគាំទ្រការអភិវឌ្ឍជំនាញ និងការចល័តកម្លាំងពលកម្មនៅកម្ពុជា ដើម្បីយុវជនទទួលការងារល្អៗ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ -- រដ្ឋមន្ត្រីក្រសួងការងារ កម្ពុជាបានស្នើដល់ធនាគារពិភពលោកគាំទ្រដល់ការអភិវឌ្ឍ ជំនាញ និងការចល័តកម្លាំងពលកម្មនៅកម្ពុជា ដើម្បីឱ្យយុវជនទទួលបានការងារល្អៗ។ ការស្នើសុំនេះខណៈរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានជួបលោក Yasser El- Gammal នាយកគ្រប់គ្រងផ្នែក គាំពារសង្គម និងការអនុវត្តការងារជាសកលប្រចំាតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក តាមរយៈប្រព័ន្ធវីដេអូអនឡាញ(Zoom) ដើម្បីជជែកពិភាក្សាកិច្ចការមួយចំនួនដែលធនាគារពិ ភពលោក (World Bank) អាចជួយគាំទ្រអ្វីខ្លះ ដល់ការអភិវឌ្ឍជំនាញ និងការចល័តកម្លាំង ពលកម្មនៅកម្ពុជា ដើម្បីឱ្យឆ្លើយតបទៅនឹងតម្រូវការនិយោជកឱ្យយុវជនទទួលបានការងារ ល្អៗដើម្បីបង្កើនចំណូលរបស់ពួកគេ និងដើម្បីចូលរួមបង្កើនផលិតភាពរបស់ប្រទេស កម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ ជូនចំពោះធនាគារពិភពលោក ដែលកន្លងមក បានជួយជ្រោមជ្រែង បញ្ជូនអ្នកជំនាញការ ផ្តល់នូវការបណ្តុះបណ្តាលធនធានមនុស្សរបស់ កម្ពុជាឱ្យមានសមត្ថភាពក្នុងការចូលរួមកសាងសង្គមជាតិ និងបានជួយលើការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធធំៗរបស់ជាតិយ៉ាងច្រើន ដែលសមិទ្ធផលអស់ទាំងនេះជាការរួមចំណែក យ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល ក្នុងការពន្លឿន និងជំរុញកិច្ចអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចរបស់ កម្ពុជាកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។
លោក Yasser El- Gammal ថ្លែអថា លោកពិតជាមានសុទិដ្ឋិនិយម ចំពោះការរីក ចម្រើនដ៏ឆាប់រហ័សលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយលោក ពេញចិត្តបង្កើនកិច្ចសហប្រតិបត្តិការ ទាំងស្ថាប័នឯកជន និងស្ថាប័នរបស់រដ្ឋាភិបាលជា ពិសេស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្ទាល់តែម្តង លើការបណ្តុះបណ្តាល សមត្ថភាព និងអភិវឌ្ឍន៍ជំនាញរបស់យុវជនឱ្យដណ្តើមបានឱកាសការងារដ៏ល្អ និងទទួល បានប្រាក់ ចំណូលកាន់តែប្រសើរ។
នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ក៏បានជម្រាបជូនលោក Yasser El- Gammal ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមគម្រោងធំៗចំនួន២ បានចុះកិច្ច ព្រមព្រៀងជាមួយនឹងក្រុមអ្នកជំនាញនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ(AFD) នៅក្នុងគម្រោងអភិវឌ្ឍន៍ វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVETSDP) និងគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) មានគោលបំ ណងដើម្បីកែលម្អគុណភាពអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់តែប្រសើរ ឡើង និងដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។
ក្នុងនោះផងដែរ នៅក្នុងគម្រោង S4C, TVET កម្ពុជា បាន និងកំពុងផ្តោតលើវិស័យ ជំនាញអាទិភាពចំនួន៣ធំៗ៖ ១.ពង្រឹងគុណភាព និងភាពឆ្លើយតបនៃការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈកម្រិតសញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររងបច្ចេកទេស/ឯកទេស, ២.លើកកម្ពស់ការបណ្តុះបណ្តាលនៅកន្លែង ការងារតាមរយៈការចាប់ដៃគូជាមួយឧស្សាហ កម្ម, ៣.ពង្រីកយន្តការហិរញ្ញវត្ថុសម្រាប់អប់រំបណ្តុះបណ្តាលវិបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ) និងនវានុវត្តន៍។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរដល់ World Bank សូមជួយគាំទ្រ បន្ថែមនូវសកម្មភាពមួយចំនួនទៀតដូចជា៖ ពង្រឹងគុណភាព TVET ឱ្យឆ្លើយតបទៅនឹង តម្រូវការទីផ្សារការងារ, ពង្រីកដល់ការចុះឈ្មោះចូលរៀនក្នុងប្រព័ន្ធ TVET, លើកកម្ពស់ ការចូលរួមពីវិស័យឯកជនក្នុងប្រព័ន្ធ TVET, ធ្វើឱ្យប្រសើរឡើង អភិបាលកិច្ច និងប្រព័ន្ធ TVET, និងបានស្នើសុំបន្ថែម វិស័យសំខាន់ៗមួយចំនួនដែលគាំទ្រដល់ការ អនុវត្តគោល នយោបាយ TVET policy និងផែនការមេសម្រាប់អភិវឌ្ឍន៍គ្រឹះស្ថាន TVET និងការគាំទ្រលើ ភាសាបរទេស ជំនាញឌីជីថល/ព័ត៌មានវិទ្យា និងជំនាញទន់ ដែលជំនាញទាំងនេះគឺជាជំនា ញដ៏សំខាន់ដែលត្រូវដាក់បញ្ចូលក្នុងកម្មវិធីសិក្សានិងគ្រប់កម្រិតនៃវគ្គបណ្តុះបណា្តល។
លោកនាយកគ្រប់គ្រងផ្នែកគាំពារសង្គម និងការអនុវត្តការងារជាសកលប្រចំាតំបន់ អាស៊ីខាងកើត និងប៉ាស៊ីហ្វិក បានគាំទ្រនូវសំណើរ និងសំណូមពរដែ លឯកឧត្តមរដ្ឋមន្ត្រី បានលើកអំពីអ្វីដែលជាតម្រូវការអភិវឌ្ឍន៍ជំនាញនៅកម្ពុជានេះ ហើយលោកបានបញ្ជាក់ បន្ថែមថា ធនាគារពិភពលោក ប្តេជ្ញាធ្វើការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរៀបចំគម្រោងនេះឱ្យបាននៅចុងឆ្នាំ២០២២ខាងមុខនេះ៕
ដោយ អ៊ាង ប៊ុនរិទ្ធ