AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ -- ដោយអនុវត្តន៍តាមផែនការណែនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២១ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌកំបូល បានបន្តដឹកនាំចុះចែកអំណោយរបស់កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋខ្វះខាតក្នុងអំឡុងពេលកូវីដ-១៩ ចំនួន១០០គ្រួសារស្ថិតក្នុងភូមិត្រពាំងគល់សង្កាត់កន្ទោកខណ្ឌកំបូលរាជធានីភ្នំពេញ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនតាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរ លោកអភិបាលក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ និងបានក្រើនរំឭកដល់បងប្អូនឱ្យអនុវត្តន៍វិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធាន ៣កុំ ៣ការពារ បេីមិនចាំបាច់កុំចេញក្រៅផ្ទះ ដេីម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។

សូមបញ្ជាក់ថា អំណោយដែលលោកអភិបាលខណ្ឌនាំយកមកចែកជូនក្នុងមួយគ្រួសាររួមមាន៖-អង្ករ ២៥ គីឡូក្រាម-ទឹកត្រី១យួរ-ត្រីខកំប៉ុង១យួរ-មី១កេស-ថ្នាំពេទ្យ១ឈុត ៕

ដោយ៖ សួស សំរិត