បណ្ណាល័យរូបថត


លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង អញ្ជើញជាអធិបតី ទិវាពិភពលោកនៃការសង្រ្គោះបឋម ដែលរៀបចំឡើងដោយសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ — លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប អញ្ជើញជាអធិបតី ទិវាពិភពលោកនៃការសង្រ្គោះបឋម ក្រោមប្រធានបទ « ការសង្រ្គោះបឋមពេលគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ » ដែលរៀបចំឡើងដោយសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨។ រូបថត៖ ហង្ស សៀក

អានបន្ត

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អញ្ជើញចុះពិនិត្យសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រ នៅចំណុចព្រែកត្រែង

AKP ព្រះសីហនុ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំកម្លាំងជំនាញ​ចុះពិនិត្យសកម្មភាព​ចាក់ដីរំលោភចូលឆ្នេរសមុទ្រនៅត្រង់ចំណុចព្រែកត្រែង ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហើយបានឲ្យកាយដី​ដែលបាន​ចាក់បំពេញនោះចេញវិញ និងរក្សាឆ្នេរធម្មជាតិដូចដើម នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ។ រូបថត៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

អានបន្ត

លោក គង់ សុជាតិ នាំយកអំណោយសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ចែកជូនគ្រួសារក្រីក្រ និងចាស់ជរា ចំនួន៤៧គ្រួសារ នៅស្រុកឆ្លូង

AKP ក្រចេះ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ — លោក គង់ សុជាតិ លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហម ខេត្តក្រចេះ នាំយកអំណោយសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ចែកជូនគ្រួសារក្រីក្រ និងជនចាស់ជរាចំនួន ៤៧គ្រួសារ នៅក្នុងឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨។ រូបថត៖ ជួន សុជាតិ

អានបន្ត

ឯកឧត្តម ឡៅ រិទ្ធសីហា ជួបប្រជុំជាមួយអាជ្ញាធរខេត្តសៀមរាប ដើម្បីបង្កើតគណៈកម្មការ សម្រាប់គ្រប់គ្រងអគារ មានវ័យចំណាស់ នៅក្រុងសៀមរាប

AKP សៀមរាប ថ្ងៃទី១៨ ខែកញ្ញា ឆ្នំា២០១៨ — ឯកឧត្តម ឡៅ រិទ្ធសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជួបប្រជុំជាមួយអាជ្ញាធរ ខេត្តសៀមរាប នាថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីរៀបចំបង្កើតគណៈកម្មការ សម្រាប់គ្រប់គ្រងអគារដែលសាងសង់ តាំងពីសម័យបារាំង មានវ័យចំណាស់ នៅតំបន់ផ្សារចាស់ និងផបស្រ្ទីត ងាយស្រួលទប់ស្កាត់ការបង្កឱ្យមានគ្រោះ ថ្នាក់បាក់រលំ។ រូបថត៖ ឃុត សៅ

អានបន្ត

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រអញ្ជើញជួបពិភាក្សាជាមួយប្រធានសមាគមមិត្តភាពកម្ពុជា-ជប៉ុន

AKP តូក្យូ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញជួបពិភាក្សា ការងារជាមួយឯកឧត្តម ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមួរ៉ា (Masahiro Imamura) ប្រធានសមាគមមិត្តភាពសភាកម្ពុជា-ជប៉ុន នៅ ទីក្រុងតូក្យូ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងអំឡុងពេលឯកឧត្តមអញ្ជើញធ្វើទស្សនកិច្ចការងារនៅប្រទេសជប៉ុន។ រូបថត៖ ក្រសួងការបរទេស

អានបន្ត

ឯកឧត្តម ឃឹម ប៊ុនសុង អនុញ្ញាតឲ្យប្រធានថ្មីនៃមន្ទីរពេទ្យគន្ធបុប្ផា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ —   ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប អនុញ្ញាតឲ្យលោកវេជ្ជបណ្ឌិត Peter Studer ប្រធានថ្មីនៃមន្ទីរពេទ្យគន្ធបុប្ផា ជំនួសលោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨។ រូបថត៖ ហ្វេសប៊ុកឯកឧត្តមអភិបាលខេត្ត

អានបន្ត

ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឲ្យប្រធានសមាគមអ្នកកាសែតសន្តិភាព ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឲ្យលោក កង ចាន់ចំរ៉ុង ប្រធានសមាគមអ្នកកាសែតសន្តិភាព ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅភ្នំពេញ។ រូបថត៖ ខឹម សុវណ្ណារ៉ា

អានបន្ត

ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឲ្យអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឲ្យឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ធមន្រ្តី និងជាអ្នកនាំពាក្យ រាជរដ្ធាភិបាលកម្ពុជា អាណត្តិទី៦ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅភ្នំពេញ។ រូបថត៖ ខឹម សុវណ្ណារ៉ា

អានបន្ត

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតី កិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពបញ្ហាប្រឈមនានា និងផែនការអនុវត្តគម្រោង FMIS នៅដំណាក់កាលបន្តបន្ទាប់

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញ​ជាអធិបតី កិច្ចប្រជុំពិនិត្យ​លើវឌ្ឍនភាពបញ្ហាប្រឈមនានា និងផែនការអនុវត្ត គម្រោងប្រព័ន្ធបច្ចេកវិទ្យា​ព័ត៌មានសម្រាប់​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) នៅដំណាក់កាលបន្តបន្ទាប់ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅភ្នំពេញ។ រូបថត៖ សួស សាវី

អានបន្ត

ឯកឧត្ដម ឆាន់ សាផាន់ អញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សជ័យលាភីប្រឡងបាក់ឌុប ឆ្នាំ២០១៨ ចំនួន១០២នាក់ នៅស្រុកឆ្លូង

AKP ក្រចេះ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្ដម ឆាន់ សាផាន់ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ស្រុកឆ្លូង អញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់ដល់សិស្សជ័យលាភីមធ្យមសិក្សា ឆ្នាំ២០១៨ ចំនួន១០២នាក់ នៅវិទ្យាល័យសិលាវេទី គាត ឈន់ ស្រុកឆ្លូង ខេត្តក្រចេះ នារសៀលថ្ងៃទី១៧ ខែកញ្ញា ២០១៨។ រូបថត៖ ជួន សុជាតិ

អានបន្ត

លោក ស្រ៊ុន ស្រ៊ន់ អញ្ជើញជាអធិបតី បើកកិច្ចប្រជុំពិភាក្សាដោះស្រាយបញ្ហាពាក់ព័ន្ធការផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ — លោកស៊្រុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតី បើកកិច្ចប្រជុំពិភាក្សាដោះស្រាយបញ្ហាពាក់ព័ន្ធ ករណីការផ្គត់ផ្គង់ទឹកស្អាតនៅ​ក្នុងក្រុងព្រះសីហនុ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨។ រូបថត៖ ងូ សុមុនី

អានបន្ត

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅក្រុងកំពង់ឆ្នាំង

AKP កំពង់ឆ្នាំង ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨– ឯកឧត្តម ហ៊ី ណាត ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង អមដំណើរដោយលោកអភិបាលរងខេត្ត និងសមាជិក សមាជិកា សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង នាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន៦៨គ្រួសារ នៅក្រុងកំពង់ឆ្នាំង នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨។ រូបថត៖ បៃ ស៊ីថុន

អានបន្ត

ឯកឧត្តម​ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អនុញ្ញាតឲ្យសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា ចូលជួបសម្តែងការគួរសម និងប្រគល់ថវិកាចូលមូលនិធិគន្ធបុប្ឆាកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន​ក្រុមប្រឹក្សា​បរធនបាល​នៃមូលនិធិគន្ធបុប្ឆាកម្ពុជា អនុញ្ញាតឲ្យសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា ដឹកនាំដោយលោកឧកញ៉ា

អានបន្ត

ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឲ្យអ្នកជំនាញការជាន់ខ្ពស់កូរ៉េ ផ្នែកប្រឹក្សាលើការផ្លាស់ប្តូរលើគោលនយោបាយឌីជីថល ប្រចាំក្រសួងព័ត៌មាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

AKP​ ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឲ្យលោក មូន ចាងហ្វាន់ អ្នកជំនាញការជាន់ខ្ពស់កូរ៉េ ផ្នែកប្រឹក្សាលើការផ្លាស់ប្តូរ លើគោលនយោបាយឌីជីថល ប្រចាំក្រសួងព័ត៌មាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅភ្នំពេញ ។ រូបថត៖ ខឹម សុវណ្ណារ៉ា

អានបន្ត

ឯកឧត្តម ថោង ខុន និងឯកឧត្តម ឃឹម ប៊ុនសុង អញ្ជើញជាអធិបតី ពិធីបើកវេទិកាវិនិយោគទេសចរណ៍កម្ពុជាលើកទី១ នៅខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី១៧ ខែកញ្ញា ឆ្នំាំ២០១៨ — ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ឃឹម ប៊ុនសុង អញ្ជើញជាអធិបតី ពិធីបើកវេទិកា វិនិយោគទេសចរណ៍កម្ពុជាលើកទី១ ក្រោមប្រធានបទ “ការវិនិយោគទេសចរណ៍នៅកម្ពុជា” នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នំា២០១៨។ រូបថត៖ ឃុត សៅ

អានបន្ត

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជួបប្រជុំប្រចាំសប្តាហ៍ជាមួយថ្នាក់ដឹកនាំ និងអគ្គនាយនៃអគ្គនាយកដ្ឋានទាំង៥ របស់ក្រសួងព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជួបប្រជុំប្រចាំសប្តាហ៍ជាមួយថ្នាក់ដឹកនាំ និងអគ្គនាយក នៃអគ្គនាយកដ្ឋានទាំង៥ របស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅភ្នំពេញ ដើម្បីពិនិត្យមើល លទ្ធផលការងារ និងទិសដៅអនុវត្តបន្ត។ រូបថត៖ ខឹម សុវណ្ណារ៉ា

អានបន្ត

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទទួលជួបពិភាក្សាការងារជាមួយ ទីប្រឹក្សាប្រចាំតំបន់ នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលជួបពិភាក្សាការងារជាមួយលោក Holger van Eden ទីប្រឹក្សាប្រចាំតំបន់ នៃមូលនិធិរូបិយវត្ថុអន្តរជាតិ នៅការិយាល័យជំនួយបច្ចេកទេសរបស់មូលនិធិ ប្រចាំប្រទេសថៃ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅភ្នំពេញ។ រូបថត៖ សួស សាវី

អានបន្ត

សម្តេច ហេង សំរិន អញ្ជើញជាអធិបតី បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នីតិកាលទី៦

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ — សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី បើកកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នីតិកាលទី៦ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅភ្នំពេញ ។ រូបថត៖ រដ្ឋសភា

អានបន្ត

មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ខេត្តកំពង់ឆ្នាំង បើកយុទ្ធនាការសំអាតបរិស្ថាន នៅក្រុងកំពង់ឆ្នាំង

AKP កំពង់ឆ្នាំង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨– មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ខេត្តកំពង់ឆ្នាំង ចូលរួមធ្វើអនាម័យសំអាតបរិស្ថាន នៅតាមផ្លូវសាធារណៈ ក្នុងខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីអបអរសាទរទិវាសំអាតបរិស្ថាន​ ពិភពលោក ១៥កញ្ញា ។ រូបថត៖ បៃ ស៊ីថុន

អានបន្ត

ព្រះសង្ឃ និងប្រជាពលរដ្ឋរាប់រយនាក់ រៀបចំពិធីដង្ហែ និងសូត្រធម៌ ស្មឹងស្មាធ សមាធិ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត Beat Richner

AKP សៀមរាប ថ្ងៃទី១៦ ខែកញ្ញា ឆ្នំា២០១៨​ — ព្រះសង្ឃ និងប្រជាពលរដ្ឋ មកពីខេត្តជុំវិញខេត្តសៀមរាប ប្រមាណជាង ៥០០អង្គ/នាក់ បានមកជួបជុំគ្នានៅក្រុងសៀមរាប រៀបចំពិធីដង្ហែ និងសូត្រធម៌ ស្មឹងស្មាធ សមាធិ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត Beat Richner ស្ថាបនិក មន្ទីរពេទ្យគន្ធបុប្ផា នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨។ រូបថត៖ ឃុត សៅ

អានបន្ត