ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជាកំពុងតែរៀបចំឯកសារដាក់ប្រាសាទកោះកេរ បញ្ជូលជា​សម្បត្តិ​បេតិក ភណ្ឌពិភពលោក​បន្ទាប់ពី​ប្រាសាទ​សំបូរព្រៃគុក

AKP សៀមរាប ថ្ងៃទី២១ ខែកញ្ញាឆ្នំា២០១៨ -លោកជំទាវ​រដ្ឋ​មន្រ្តី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​អះអាងថា អាជ្ញាធរ​ជាតិ​ព្រះ​វិហារបាននិង​កំពុងតែរៀបចំឯក​សារ​ពាក់ព័ន្ធ​ និង​ប្រាសាទ​កោះកេរ ដើម្បី​ត្រៀម​ដាក់​ប្រាសាទ​បុរាណ​ខ្មែរ​ដ៏ អស្ចារ្យ​មួយនេះ​ទៅ​ក្នុង​បញ្ជីបេតិកភណ្ឌពិភពលោករបស់​អង្គការយូណេស្កូ ហើយការរៀប ចំឯក​សារទាំង​នេះ​អាច​ប្រើ​ប្រាស់ពេលវេលាប្រមាណ​ជា៤ឆ្នំាំទើបរួច​រាល់។

អានបន្ត
ប្រជាពលរដ្ឋងាយរងគ្រោះចំនួន២៣០គ្រួសារបានទទួលអំណោយមនុស្សធម៌ពី​សាខាកាកបាទក្រហម​កម្ពុជា​ខេត្តឧត្តរមានជ័យ

AKP ឧត្តរមានជ័យ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ -ឯកឧត្តម ស ថាវី អភិបាលនៃ គណ:អភិបាលខេត្ត និង ជាប្រធានកិត្តិយសសាខាកាកបាទ ក្រហមកម្ពុជាខេត្ត​ឧត្តរមានជ័យ បានអញ្ចើញចែកអំណោយសង្គ្រោះបន្ទាន់ របស់សាខាកាក បាទ ក្រហម​ខេត្ត ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ស្រ្តីមេម៉ាយ និងចាស់ ជរាគ្មានទីពឹង ចំនួន៤ឃុំរបស់ស្រុកបន្ទាយអំពិលសរុបចំនួន២៣០គ្រួសារ។

អានបន្ត
ព្រឹត្តិបត្រព័ត៌មាន និង ព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨

AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ —

អានបន្ត
អត្រាប្តូរប្រាក់រវាងរូបីយប័ណ្ណផ្សេងៗជាមួយប្រាក់រៀល សម្រាប់​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨

AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨—

អានបន្ត
ក្រសួងអប់រំ ចេញសេចក្ដីប្រកាសអំពីលទ្ធផលសម្រាប់ដំណោះស្រាយនៃការតវ៉ារបស់លោកគ្រូ អ្កកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យព្រះស៊ីសុវត្ថិ

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ —

អានបន្ត
កសិករនៅឃុំស្នំក្រពើ ស្រុកគងពិសី បាននាំគ្នាងាកមកដាំសណ្តែកដី

AKP កំពង់ស្ពឺ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ — ក្រៅពីដំណាំកសិផល ល្ពៅ ឪឡឹក កសិករនៅភូមិក្រាំងកណ្តាល ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ភាគច្រើនបានងាកមកចាប់អារម្មណ៍ទៅនឹងការដាំដុំសណ្តែកដី ដែលកំពង់តម្រូវ ការទីផ្សារ និងតម្លៃក៏ខ្ពស់ធ្វើឱ្យកសិករយើងសម្លឹងមើលឃើញពីការចំណូល ពីដំណាំសណ្តែកដីនេះ។

អានបន្ត
មន្ត្រីជាន់ខ្ពស់មូលនិធិរូបិយវត្ថុអន្តរជាតិសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្ដរក្សានិងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០៨ — មន្ត្រីជាន់ខ្ពស់មូលនិធិរូបិយវត្ថុអន្តរជាតិបានសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្ដរក្សានិងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ខណៈការវាយតម្លៃពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច​របស់កម្ពុជា ភាគីកម្ពុជា​ និងក្រុមបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ មានការយល់ ឃើញដូចគ្នាថា ក្នុងឆ្នាំ២០១៨ នេះ គឺកម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់លើសពី ការគ្រោងទុក។

អានបន្ត
អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ក្នុងមួយថ្ងៃៗសំណល់រឹងសំរាមប្រមាណ២.៧០០ តោន ត្រូវបានបង្កើតឡើងនៅក្នុងរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបាន បញ្ជាក់ឱ្យដឹង កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១៨នេះថា សំណល់រឹងសំរាមក្នុងមួយថ្ងៃៗ មានប្រមាណ ២.៧០០តោន ត្រូវបានបង្កើតឡើងនៅក្នុងរាជធានីភ្នំពេញ ដោយសារតែការ​ទុកដាក់សំរាមមិន បានត្រឹមត្រូវ។

អានបន្ត
អង្គការសមាគមអភិរក្សសត្វព្រៃ បានលែងកូនសត្វកន្ធាយក្បាលកង្កែបចំនួន៥៦៥ក្បាល ឱ្យត្រឡប់ទៅរស់នៅក្នុងទីជម្រកធម្មជាតិវិញ

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ — អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយរដ្ឋបាលជលផល Wildlife Reserve Singapore និងសម្ព័ន្ធដើម្បីការរស់រានប្រភេទសត្វអណ្តើក (Turtle Survival Alliance) បានលែងកូនសត្វ

អានបន្ត
អ្នកនាំពាក្យ ៖​ ករណីលោក កឹម សុខា ដែលត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិិនិត្យ តាមផ្លូវតុលាការពុំមែនជាករណីនៃការឃុំខ្លួននៅក្នុងផ្ទះនោះទេ

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ — 

អានបន្ត
ឯកឧត្ដម ឃួង ស្រេង ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធត្រូវបន្ដចុះត្រួតពិនិត្យលើ បញ្ហាជួញដូរ និងការប្រើប្រាស់គ្រឿងញៀននៅតាមក្លឹបកម្សាន្ដនានា

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ ត្រូវបន្ដចុះត្រួតពិនិត្យលើបញ្ហាជួញដូរ និងការប្រើប្រាស់គ្រឿងញៀន នៅក្លឹបកម្សាន្ដនានា ដែលកំពុងប្រកបអាជីវកម្មនៅរាជធានីភ្នំពេញ។

អានបន្ត
សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ បៀលប្រាយ ជំរុញឱ្យនិស្សិត ពង្រឹងសមត្ថភាព ជំនាញ ផ្នែក បច្ចេកវិទ្យាឌីជីថល

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០១៨ — សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ បៀលប្រាយ ជំរុញឱ្យនិស្សិត ត្រូវពង្រឹងសមត្ថភាព ជំនាញ ផ្នែកបច្ចេកវិទ្យាឌីជីថល ដើម្បីងាយស្រួលចាប់យកឱកាសការងារ ក្នុងសម័យឌីជីថល ។

អានបន្ត
ឯកឧត្ដម វ៉ា ថន អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា នៅខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធី ប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា នៅខេត្តក្រចេះ កាលពី ព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០១៨ ។

អានបន្ត
ក្រសួងផែនការ និង អង្គការFAO គ្រោងនឹងចុះកិច្ចព្រមព្រៀងស្តីពីគម្រោងអនុវត្តន៍ អង្កេតកសិកម្មនៅកម្ពុជាឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០៨ — ក្រសួងផែនការ និងអង្គការFAO គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោង អនុវត្តន៍អង្កេតកសិកម្មនិងការអង្កេតចន្លោះជំរឿនកសិកម្មនៅកម្ពុជាឆ្នាំ២០១៩ ដើម្បីអនុវត្តន៍ ឱ្យសម្រេចបានជោគជ័យ។ នេះបើតាមការចេញផ្សាយតាមគេហទំព័រហ្វេស ប៊ុករបស់ក្រសួង ផែនការ។

អានបន្ត
ក្រសួងរៀបចំដែនដីណែនាំដល់មន្ទីររៀបចំដែនដីរាជធានី ខេត្ដ រាល់ការស្នើសុំសាងសង់ រោងចក្រ សហគ្រាស ត្រូវមានកន្លែង​សម្រាប់សម្រាកពិសាអាហារ

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ — ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា ការស្នើសុំសាងសង់ថ្មី ដូចជារោងចក្រ សហគ្រាស គ្រឹះស្ថាន ឬអគារសេវាកម្មដែលមានមនុស្សច្រើន សម្រាប់​បម្រើ ការងារ

អានបន្ត
រយៈពេល៩ខែ ក្នុងឆ្នាំ២០១៨នេះ ចំនួនភ្ញៀវទេសចរមកទស្សនា កម្សាន្តក្នុងខេត្តកំពង់ចាមមានការកើនឡើងប្រមាណ ២៧ភាគរយ

AKP កំពង់ចាម ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ — លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាមបានឱ្យទីភ្នាក់ ងារសារព័ត៌មានAKPដឹងនៅថ្ងៃព្រហស្បតិ៍ ១១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះថា រយៈពេល៩ខែ ក្នុងឆ្នាំ២០១៨នេះ​ អត្រាភ្ញៀវទេសចរជាតិ និងអន្ដរជាតិ​មកកម្សាន្ដ និងទស្សនានៅតាមរមណីយដ្ឋាន​ទេសចរណ៍​នានា​ក្នុងខេត្តកំពង់ចាមមានប្រមាណជាង៣៩៥៣០០នាក់។

អានបន្ត
ប្រទេសធំៗចំនួន​៣​បាន​ចាប់​ផ្តើ​មដំណើរការ​ជួសជុល និងអភិរក្ស​ប្រាសាទ​ព្រះ​វិហារ បន្ទាប់​ពី​បាន​ធ្វើ​ការ​សិក្សា​អំពី​បច្ចេក​ទេស​រួច​រាល់

AKP សៀមរាប ថ្ងៃទី២០ ខែកញ្ញា ឆ្នំាំ២០១៨ — ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះ​វិហារបង្ហាញថា ដើម្បីអភិរក្ស និង​អភិវឌ្ឍរមណីយដ្ឋាន ប្រាសាទ​​ព្រះវិហារ​ និង​រមណីយដ្ឋាន​ប្រាសាទកោះកែរនាពេលនេះ មានប្រទេសធំៗចំនួន​៣​បាន​ចាប់​ផ្តើ​មដំណើរការ​ជួសជុល និងអភិរក្ស​ប្រាសាទ​ព្រះ​វិហារបន្ទាប់​ពី​បាន​ធ្វើ​ការ​សិក្សា​អំពី​បច្ចេក​ទេស​រួច​រាល់។

អានបន្ត
ធនាគារជាតិនៃកម្ពុជា អញ្ជើញអ្នកជំនាញជាតិ និងអន្ដរជាតិ ដើម្បីជួបពិភាក្សា និងស្វែងរក ដំណោះស្រាយបញ្ហាប្រឈមនានាលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ — ធនាគារជាតិនៃកម្ពុជា បានអញ្ជើញអ្នកជំនាញមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្ដរជាតិ គ្រឹះស្ថានធនាគារ និងវិស័យ​ឯកជន សម្រាប់ជួបពិភាក្សាគ្នា ក្នុងការរៀបចំផែនការ ហិរញ្ញវត្ថុសម្រាប់ធ្វើជាត្រីវិស័យសំដៅការធ្វើពិពិធកម្ម និងពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដើម្បីឈានទៅប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ និងពិភពលោក។

អានបន្ត
រដ្ឋសភាបន្តសម័យប្រជុំលើកទី១ នីតិកាលទី៦ ដើម្បីបោះឆ្នោតជ្រើសតាំងសមាសភាពគណៈកម្មការជំនាញនានារបស់រដ្ឋសភា

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ — សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នេះ បានបន្តដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ របស់ខ្លួន ដើម្បីបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈកម្មការ នានាក្នុងរដ្ឋសភា។

អានបន្ត
ឯកឧត្តម គន់ គីម អញ្ជើញចូលរួមក្នុងពិធីប្រគល់ប័ណ្ណ ប.ស.ស ជូនអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ — នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ គណៈអចិន្ត្រៃយ៍ នៃ

អានបន្ត
ក្រុមវ៉ាន់ដាអែហ្វ.ស៊ី និងហ្សាម៉ាន់ រកបាន៣ពិន្ទុដូចគ្នា នៅថ្ងៃដំបូងនៃការប្រកួតកីឡា​និស្សិតឧត្តមសិក្សា ឆ្នាំ២០១៨

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ — ក្រុមបាល់ទាត់វិទ្យាស្ថាន វ៉ាន់ដា អែហ្វ.ស៊ី និងក្រុមសាកល វិទ្យាល័យ ហ្សាម៉ាន់ រកបាន៣ ពិន្ទុដូចគ្នា នាថ្ងៃដំបូង ក្រោយពីបានយកឈ្នះលើគូប្រកួតរៀងៗខ្លួន នៅក្នុងវគ្គសន្សំពិន្ទុ ពូលD នៅកីឡដ្ឋានជាតិ ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៃព្រឹត្តិការណ៍កីឡា​​និស្សិត​ឧត្តមសិក្សា និងមធ្យម សិក្សាបច្ចេកទេសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៨។

អានបន្ត
គ្រូវិសាខា៖ នឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាពជាមួយណាហ្គាវើល នាជំនួបសប្តាហ៍ទី២១ លីគកំពូលកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨​ — លោក ហុក សុជីវ័ន គ្រូបង្គោលក្លិបវិសាខាបានបង្ហាញ នូវឆន្ទៈរបស់ខ្លួនប្រាប់ទីភ្នាក់ងារ សារព័ត៌មានកម្ពុជាAKPនៅថ្ងៃទី២០ ខែកញ្ញានេះថា ក្នុងនាមលោកជាគ្រូបង្វឹករួមទាំងកូន​ក្រុមទាំងអស់នឹងប្រឹង

អានបន្ត
សហព័ន្ធអាល្លឺម៉ង់ប្រកាសការគាំទ្រ និងជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ​បន្តជាមួយព្រះរាជាណាចក្រកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្ដម Markkus Benjamin Kodo សមាជិករដ្ឋសភាសហព័ន្ធអាល្លឺម៉ង់ ថ្លែងថា អា​ល្លឺ​​​ម៉ង់ នឹងបន្តគាំទ្រ ហើយត្រៀមខ្លួនជាស្រេចសម្រាប់ការគាំទ្រកម្ពុជា ជំរុញការអភិវឌ្ឍដោ​យ​​ឈរលើទំនាក់ទំនងដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ និងកិច្ចស​ហ​​ប្រតិ​បត្តិការដទៃទៀត ដែលប្រទេសទាំងពីរអាចធ្វើទៅបាន។

អានបន្ត

ព័ត៌មានរូបថត

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទទួលជួបសវនការការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាលរបស់កម្ពុជាប្រចាំ ADB ទទួលជួបសវនការការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោកស្រី ក្លេអូ កាវ៉ាវ៉ាគី

អានបន្ត
ឯកឧត្ដម វ៉ា ថន អញ្ជើញជាអធិបតី ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់ អន្តរជាតិ ១ តុលា នៅខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតី ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់ អន្តរជាតិ ១ តុលា នៅខេត្តក្រចេះ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨។ រូបថត៖ ជួន សុជាតិ

អានបន្ត
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អនុញ្ញាតឲ្យយុវជនកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៥ ចូលជួបសំណេះសំណាល

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តម ឧបនាយករដ្ធមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុញ្ញាតឲ្យយុវជនកម្ពុជា នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP)លើកទី៤៥ ចូលជួបសំណេះសំណាល នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅភ្នំពេញ។ រូបថត៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់        

អានបន្ត
លោកជំទាវ គួយ ណាលីន ប្រគល់អណ្តូងទឹកស្អាតទី៣០ និងទី៣១ ជូនសហគមន៍ក្រីក្រតាមជនបទ ក្នុងឃុំចាន់សរ ស្រុកសូទ្រនិគម

AKP សៀមរាប ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ — លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ប្រគល់អណ្តូងទឹកស្អាត អណ្តូងស្នប់អាហ្វ្រីដេស៍ ទី៣០ និងទី៣១ ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ជូនដល់សហគមន៍ក្រីក្រ0២កន្លែង នៅភូមិកន្សែងលើ និងភូមិតាតោកកើត ស្ថិតក្នុងឃុំចាន់សរ ស្រុកសូទ្រនិគម ខេត្តសៀមរាប សំរាប់ប្រើប្រាស់ជាប្រយោជន៍រួម នាថ្ងៃទី១៩​ ខែកញ្ញា ឆ្នាំ២០១៨។ រូបថត៖ ហង្ស សៀក

អានបន្ត
ខេត្តកំពង់ចាម ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ ៣៩៥.៣០០នាក់ ក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០១៨

AKP កំពង់ចាម ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ — លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានឱ្យដឹងនាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នេះថា រយៈពេល៩ខែក្នុងឆ្នាំ២០១៨ អត្រាភ្ញៀវទេសចរជាតិ និងអន្ដរជាតិ មកកម្សាន្ដ និងទស្សនានៅតាមរមណីយដ្ឋានទេសចរណ៍នានា ក្នុងខេត្តកំពង់ចាម មានប្រមាណ ៣៩៥.៣០០នាក់ ហើយបើប្រៀបធៀបទៅ នឹងរយៈពេល ០៩ខែ ដូចគ្នាឆ្នាំ២០១៧ គឺឆ្នាំនេះមានការកើន ឡើងជាង ៨ម៉ឺននាក់ ស្មើនឹង ២៧ភាគរយ។ រូបថត៖ ឆាយ មុត

អានបន្ត
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញប្រគល់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ជូនអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល​សមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញជួបសំណេះសំណាល និងប្រគល់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ជូនអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ ចំនួន១.០១៦នាក់ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨។ រូបថត៖ ងូ សុមុនី

អានបន្ត
សម្តេច ហេង សំរិន អញ្ជើញជាអធិបតី បន្តសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី១ នីតិកាលទី៦

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ — សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី បន្តសម័យប្រជុំពេញអង្គរដ្ឋសភា លើកទី១ នីតិកាលទី៦ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅភ្នំពេញ។ រូបថត៖ រដ្ឋសភា

អានបន្ត
លោក ង៉ាន់ ភិរុណ ដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យការរៀបចំទីទួលសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរងគ្រោះដោយ ជំនន់ទឹកភ្លៀង នៅក្នុងស្រុកជីក្រែង

AKP សៀមរាប ថ្ងៃទី២០ ខែកញ្ញា ឆ្នំា២០១៨ — លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការគ្រប់ គ្រងគ្រោះមហន្តរាយខេត្ត ដឹកនាំមន្រ្តីពាក់ ព័ន្ធចុះទៅពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង ដែលកំពុងលិចលំនៅឋានរបស់ប្រជាពលរដ្ឋ នៅក្នុងឃុំសង្វើយ

អានបន្ត
ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឲ្យប្រធានក្រុមហ៊ុនឌីណេតវើក វើលវ៉ាយដ៍ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឲ្យលោក ណាត់ថាផុង ប៊ុនសារ៉ាំ (Natthaphong Bunsaram)ប្រធានក្រុមហ៊ុនឌីណេតវើក វើលវ៉ាយដ៍ ខេមបូឌា (D Network Worldwide Cambodia)ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅភ្នំពេញ។ រូបថត៖ ខឹម សុវណ្ណារ៉ា

អានបន្ត
ICC-Preah Vihear រៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៤ នៅខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី២០ ខែកញ្ញា ឆ្នំាំ២០១៨ — គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងលើកតម្លៃព្រះវិហារ ដែលហៅកាត់ថា ICC-Preah Vihear រៀបកិច្ចប្រជុំបច្ចេកទេស លើកទី៤ របស់ខ្លួន នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នំា២០១៨ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម គឹម សេតារា ប្រធានអាជ្ញាធរជាតិព្រះវិហារ។ រូបថត៖ ឃុត សៅ

អានបន្ត
ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាលស្តីពី ការប្រតិបត្តិអភិបាលកិច្ចល្អ នៅការិយាល័យច្រកចេញចូលតែមួយ នៅខេត្តតាកែវ

AKP តាកែវ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ អញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រតិបត្តិអភិបាលកិច្ចល្អ នៅការិយាល័យច្រកចេញចូលតែមួយ នៅខេត្តតាកែវ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨។ រូបថត៖ អ៊ុច សៀង

អានបន្ត
សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន៥៦គ្រួសារ នៅស្រុកបរិបូណ៌

AKP កំពង់ឆ្នាំង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង នាំយកអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា សាខាខេត្តកំពង់ឆ្នាំង ចែកជូនគ្រួសារដែលរងគ្រោះដោយសារ ទឹកជំនន់ចំនួន ៥៦គ្រួសារ នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨។ រូបថត៖ បៃ ស៊ីថុន

អានបន្ត
ប្រតិភូគណៈកម្មការទី៧ នៃព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ នៃមន្ទីរពាក់ព័ន្ធ ខេត្តបន្ទាយមានជ័យ

AKP បន្ទាយមានជ័យ ថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំ នៃមន្ទីរពាក់ព័ន្ធ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីស្វែងយល់ពីសភាពការណ៍រួមរបស់ខេត្ត លើវិស័យអប់រំ ទេសចរណ៍ វប្បធម៌ វិចិត្រសិល្បៈ ធម្មការ និងសាសនា។ រូបថត៖ ឈុន សារ៉ាត

អានបន្ត
ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ របស់ក្រសួងព័ត៌មាន ត្រៀមរៀបចំការផ្សព្វផ្សាយខួបលើកទី៤០ បុណ្យជាតិ ៧មករា

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីត្រៀមរៀបចំការផ្សព្វផ្សាយពិធីអបអរសាទរខួបលើកទី៤០ ទិវាបុណ្យជាតិ ៧ មករា (១៩៧៩-២០១៩) នាពេលខាងមុខនេះ ។ រូបថត៖ ខឹម សុវណ្ណារ៉ា

អានបន្ត
ឯកឧត្តម ឃួង ស្រេង អញ្ជើញជាអធិបតី កិច្ចប្រជុំស្តីពីវិធានការលុបបំបាត់ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀនខុសច្បាប់លើកទី៣ នៅរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តម ឃួង ស្រេង អភិបាលសាលារាជធានីភ្នំពេញ អញ្ជើញជាអធិបតី កិច្ចប្រជុំស្តីពីវិធានការលុបបំបាត់ការប្រើប្រាស់ និងការជួញដូរ​​គ្រឿង​ញៀនខុសច្បាប់លើកទី៣ នៅរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅភ្នំពេញ ។ រូបថត៖ អុក សុខខឿន

អានបន្ត
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អនុញ្ញាតឲ្យសមាជិករដ្ឋសភាសហព័ន្ធអាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ — សម្តេចអគ្កមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យឯកឧត្តម Markkus Benjamin Kodo សមាជិករដ្ឋសភានៃសហព័ន្ធអាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅភ្នំពេញ ។ រូបថត៖ ហ៊ុន យុទ្ធគុណ

អានបន្ត
បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្ត ដែលរដ្ឋសភាបានសម្រេចអំពីសុពលភាពនៃអាណត្តិទី៦ ចំនួន៣៨រូប អញ្ជើញចូលសច្ចាប្រណិធាន នៅក្នុងព្រះបរមរាជវាំង

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ — បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា ចំនួន៣៨រូប ដែលរដ្ឋសភាសម្រេចអំពីសុពលភាព នៃអាណត្តិនីមួយៗ នាសម័យ ប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ តាមការស្នើ សុំរបស់គណបក្សប្រជាជនកម្ពុជា និងដែលទទួលស្គាល់ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អញ្ជើញ ចូលធ្វើសច្ចាប្រណិធាន នៅក្នុងព្រះបរមរាជវាំង នាពេលរសៀលនៃថ្ងៃដដែល។ រូបថត៖ រដ្ឋសភា

អានបន្ត
ឯកឧត្តម វ៉ា ថន ទទួលជួបជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចនៅក្នងខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ ទទួលជួបជាមួយឯកឧត្ដម វ៉ូ គៀនមិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបតិ្តការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចនៅក្នុងខេត្តក្រចេះ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨។ រូបថត៖ ជួន សុជាតិ  

អានបន្ត
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទទួលជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុន

AKP តូក្យូ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញជួបពិភាក្សា ការងារជាមួយឯកឧត្តម Taro Kono រដ្ឋមន្រ្តីការបរទេសជប៉ុន នៅទីក្រុងតូក្យូ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ខណៈឯកឧត្តម អញ្ជើញធ្វើទស្សនកិច្ចការងារនៅប្រទេសជប៉ុន។ រូបថត៖ ក្រសួងការបរទេស

អានបន្ត
ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតី ការប្រកួតប្រជែងគំនូរជីវចលឌីជីខុន លើកទី៥

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ការប្រកួតប្រជែងគំនូរជីវចលឌីជីខុន (Digicon6) លើកទី៥ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នៅភ្នំពេញ។ រូបថត៖ ខឹម សុវណ្ណារ៉ា

អានបន្ត